អភិបាលខេត្តកំពតបានបញ្ជាក់ជាថ្មីថា ប្រជាពលរដ្ឋដែលបានខ្ជីលុយគេ ហើយយកទៅវិនិយោគជាមួយក្រុមហ៊ុនដីឡូតិ៍ ជា សារ៉ន នឹងត្រូវទទួលបានសំណងលើការខូចខាតផ្សេងៗតាមផ្លូវច្បាប់ ហើយបច្ចុប្បន្ន តុលាការ មន្ត្រីជំនាញពាក់ព័ន្ធ ថ្នាក់មន្ទីរ និងក្រសួង កំពុងរួមគ្នាធ្វើការងារនេះដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។
ថ្លែងក្នុងពីធីបុណ្យសាមគ្គី ដែលប្រជាពលរដ្ឋបានរួមគ្នាធ្វើឡើង ដើម្បីដឹងគុណចំពោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលប្រារព្ធេធ្វើឡើងនៅឃុំល្បើក ស្រុកឈូក ខេត្តកំពត នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋថា ឯកឧត្តមបានដឹងថា បងប្អូនដែលរស់នៅស្រុកឈូក និងស្រុកជុំគីរី កំពុងមានក្តីកង្វល់ និងមានសំណួរជាច្រើនជុំវិញសំណុំរឿងរបស់បងប្អូន ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនដីឡូតិ៍ ជា សារ៉ន ដែលឯកឧត្តមបានដោះស្រាយកន្លងមក។
ពាក់ព័ន្ធនឹងសំណុំរឿងដីឡូតិ៍ ជា សារ៉ន និងប្រជាពលរដ្ឋក្នុងខេត្តកំពត ឯកឧត្តមបានបញ្ជាក់ថា ក្នុងនាមឯកឧត្តមជាអ្នកអនុវត្តច្បាប់នៅក្នុងខេត្តនេះ និងក្នុងនាមជាសមាជិកម្នាក់នៃគ្រប់ក្រុមគ្រួសាររបស់ពលរដ្ឋខេត្តកំពត ដែលមានតួនាទីជាអភិបាលខេត្ត សូមធ្វើការបញ្ចាក់ជាថ្មីដើម្បីឱ្យបងប្អូនអស់មន្ទឹលសង្ស័យ ជុំវិញសំណុំរឿងក្រុមហ៊ុនដីឡូតិ៍ ជា សារ៉ន នេះថា បច្ចុប្បន្នសំណុំរឿងដីឡូតិ៍ ជា សារ៉ន កំពុងតែដំណើរការដោយប្រើយន្តការច្បាប់ ហើយក្នុងនោះដែរស្ថាប័ន្ថច្បាប់ មន្ទីរជំនាញ កំពុងសិក្សាបង្កកនូវរាល់អចលនៈទ្រព្យរបស់ក្រុមហ៊ុន ជា សារ៉ន និងលោក ជា សារ៉ន ដែលបានយកលុយបងប្អូនប្រជាពលរដ្ឋទៅទិញ ដើម្បីវាយតំលៃជាសាច់ប្រាក់ រួចធ្វើការទូទាត់តាមយន្តការច្បាប់ទៅឱ្យបងប្អូនប្រជាពលរដ្ឋវិញ។
ឯកឧត្តមបានបន្តថា បច្ចុប្បន្នមេធាវីរបស់រាជរដ្ឋាភិបាលដែលប្រគល់ឱ្យខេត្ត មន្ត្រីជំនាញពាក់ព័ន្ធថ្នាក់មន្ទីរ និងក្រសួង កំពុងរួមគ្នាធ្វើការងារនេះ ហើយប្រជាពលរដ្ឋដែលបានទៅខ្ជីលុយគេយកមកវិនិយោគជាមួយក្រុមហ៊ុនដីឡូតិ៍ ជា សារ៉ន គឺនឹងត្រូវទទួលបានសំណងការខូចខាត ឬបាត់បង់ផ្សេងៗតាមផ្លូវច្បាប់។
សូមបញ្ចាក់ថា ប្រជាពលរដ្ឋក្នុងខេត្តកំពត ដែលមានបញ្ហាជាមួយក្រុមហ៊ុន ជា សារ៉ន មានចំនួនរាប់ពាន់គ្រួសារ ដោយពលរដ្ឋខ្លះទៅខ្ចីលុយគេ មកឱ្យក្រុមហ៊ុនដើម្បីទទួលបានការប្រាក់ខ្ពស់ ពលរដ្ឋខ្លះទៀតត្រូវបានភ្នាក់ងារក្រុមហ៊ុន ជា សារ៉ន ជួយរៀបចំឯកសារក្លែងក្លាយដើម្បីឱ្យធនាគារផ្តល់ប្រាក់កម្ចី ហើយយកមកវិនិយោគជាមួយក្រុមហ៊ុនវិញ ដោយក្រុមហ៊ុនសន្យាថានឹងឱ្យប្រាក់ចំណេញច្រើន ហើយប្រាក់កម្ចីដើមក្រុមហ៊ុនជាអ្នកធានាសង់ទាំងអស់៕