ថ្ងៃ​សុក្រ, ខែ​កុម្ភៈ 06, 2026

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​កែប នាំយក​អំណោយ និង​ថវិកា​ឧបត្ថម្ភ​ដល់​កងពល​តូច​ថ្មើរជើង​លេខ ៣១ ដើម្បី​លើកទឹកចិត្ត​ដល់​កងទ័ព​

​ខេត្ត​កែប​៖ ក្នុង​ស្មារតី​យកចិត្តទុកដាក់​លើ​សុខទុក្ខ​របស់​កងកម្លាំង​ប្រដាប់អាវុធ នា​រសៀល​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ដឹកនាំ​មន្ត្រីរាជការ នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា ចុះសួរសុខទុក្ខ និង​ប្រគល់​ជូន​កងពលតូច​ថ្មើរជើង​លេខ ៣១​។​

​ពិធី​ប្រគល់ និង​ទទួល​អំណោយ​នេះ បាន​រៀបចំ​ឡើង​នៅ​ទីបញ្ជាការ​កងពល​តូច​ថ្មើរជើង​លេខ ៣១ ដោយ​មាន​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ ឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ ៣១​។​

​អំណោយ​ដែល​បាន​ឧបត្ថម្ភ​រួមមាន​៖ គ្រឿងឧបភោគ​បរិភោគ​ចាំបាច់ សម្ភារ​ប្រើប្រាស់​ផ្សេងៗ ថវិកា​មួយ​ចំនួន​សម្រាប់​ទ្រទ្រង់​ការងារ​កងពល ។​

​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ បានបញ្ជាក់​ថា ការ​នាំយក​អំណោយ​មក​នាពេលនេះ គឺជា​សក្ខីភាព​បង្ហាញ​ពី​ការគាំទ្រ និង​ការដឹងគុណ​ចំពោះ​វីរភាព​របស់​កងទ័ព ដែល​បាន​លះបង់​ដើម្បី​សន្តិសុខ​ជាតិ​។ ឯកឧត្តម​បាន​លើកទឹកចិត្ត​ឱ្យ​កងកម្លាំង​ទាំងអស់ បន្ត​បំពេញ​ភារកិច្ច​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ​។​

​ជា​ការឆ្លើយតប ឧត្តមសេនីយ៍ទោ ផង់ យ៉ុត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋបាល​ខេត្ត​កែប និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ជានិច្ចកាល​តែងតែ​នៅ​ជាប់​ជាមួយ​កងទ័ព និង​ជួយ​សម្រាល​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​របស់​ក​ង​កម្លាំង ដែល​កំពុង​ឈរជើង​បំពេញ​បេសកកម្ម​ជូន​ជាតិ​មាតុភូមិ​។​

​សកម្មភាព​នេះ​មិន​ត្រឹមតែ​ជា​ការផ្តល់​ជំនួយ​សម្ភារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការ​រឹតចំណង​សាមគ្គីភាព​រវាង “​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ​” ឱ្យ​កាន់តែ​រឹងមាំ ដើម្បី​ធានាបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​សម្រាប់​ខេត្ត​កែប ក៏​ដូចជា​ប្រទេសជាតិ​ទាំងមូល ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *