កំពត»នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយគណៈអភិបាលរងខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យតម្រាយផ្លូវដើម្បីរៀបចំលើកកម្ពស់គុណភាពផ្លូវដោយអ៊ុតបន្ថែមកៅស៊ូ AC នៅកំណាត់ជាតិតាមផ្លូវបណ្តោយមាត់ព្រែកកំពង់បាយ ដោយចាប់ពីចំណុចគល់ស្ពាន់ថ្មថ្មី រហូតដល់រំង្វង់មូលត្រីផ្សោត ដោយមានការជួសជុលផ្លូវកៅស៊ូចាស់ និងអ៊ុតបន្ថែមជាកៅស៊ូ AC ថ្មីពីលើវិញ រួមទាំងកំណាត់ផ្លូវខ្វែងផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលក៏បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរអភិវឌ្ឍជនបទខេត្ត ត្រូវធ្វើការត្រួតពិនិត្យ និងតាមដានលក្ខណៈបច្ចេកទេស ពិសេសអំពីគុណភាពផ្លូវមួយខ្សែនេះ ហើយពេលរួចរាល់ត្រូវធ្វេីការគូសគំនូសចរាចរណ៍ឡេីងវិញ ដោយធ្វើយ៉ាងណាពន្លឿនឱ្យបានរួចរាល់នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ៕អ៊ួង វឹង