ថ្ងៃ​សុក្រ, ខែ​មករា 10, 2025

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​សម្រេច​រក្សាទុក​ភ្នំ​កំពង់ត្រាច​ជា​កន្លែង​គោរពបូជា​សាសនា អេកូ​ទេសចរណ៍ និង​វប្បធម៌

តំបន់ភ្នំ​កំពង់ត្រាច​ដែល​ជា​ភ្នំ​ថ្ម​កំបោរ ធ្លាប់បាន​ផ្តល់​អាជ្ញា​បណ្ណ​អាជីវកម្ម​ធនធាន​រ៉ែ​ដើម្បី​ធ្វើ​រោងចក្រ​ស៊ីម៉ងត៍​កាល​ពេល​ឆ្នាំ​២០២០​កន្លងទៅ នៅ​ថ្ងៃនេះ​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ប្រកាស​រក្សាទុក​ជា​កន្លែង​គោរពបូជា​សាសនា ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌​សម្រាប់​ខេត្ត​កំពត​។ ប្រជាពលរដ្ឋ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​រឿងនេះ ខណៈ​អាជ្ញាធរខេត្ត​ថា​នឹង​សហការ​គ្នា​ធ្វើយ៉ាងណា​ឲ្យ​តំបន់ភ្នំ​កំពង់ត្រាច កាន់តែ​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ច្រើន​ជាង​មុន​។

​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​ដាក់​អតីត​តំបន់​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ ស្ថិតនៅ​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង និង​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត រក្សាទុក​ជា​កន្លែង​គោរពបូជា​សាសនា ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌​។ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រកាស​ថា​ចាប់ពី​ថ្ងៃនេះ​ទៅ មិន​អនុញ្ញាតិ​ឲ្យ​បុគ្គល​ណា ឬ​ក្រុមហ៊ុន​ណា យក​ភ្នំ​ថ្មកំបោរ​ទាំងនេះ ទៅ​ធ្វើ​អាជីវកម្ម ជា​រោងចក្រ​ស៊ីម៉ងត៍​ទៀតឡើយ​។

​ប្រជាពលរដ្ឋ​លក់ដូរ​នៅ​បរិវេណ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​កំពង់ត្រាច បានបង្ហាញ​សេចក្តី​សប្បាយរីករាយ និង​សាទរ​យ៉ាង​ខ្លាំង ដែល​រាជរដ្ឋាភិបាល​ដែល​មាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​បាន​អភិរក្ស​តំបន់ភ្នំ​កំពង់ត្រាច​ទុក​មិន​ឲ្យ​បាត់បង់​។ ពលរដ្ឋ​ចង់ឃើញ​តំបន់​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច រៀបចំ​កាន់តែ​ស្អាត និង​ទាក់ទាញ​ទេសចរ​ច្រើនជាង​មុន​។

​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​បាន​ដក​យក​ទីតាំង​ភ្នំ​នេះ មក​អភិរក្ស​ជា​កន្លែង​គោរពបូជា​សាសនា ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ និង​វ​ប្បធ ម៌​។
​ហើយ​រដ្ឋបាល​ខេត្ត​រួម​ជាមួយនឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ប្រជា​ពលរដ្ឋ​នឹង​សហការគ្នា រៀបចំ​តំបន់​នេះ​ឲ្យក្លាយ​ជា​គោលដៅ​ទេសចរណ៍ដ៏​ទាក់ទាញ​មួយ​របស់​ខេត្ត​កំពត​។ ឯកឧត្តម​អភិបាល ក៏​បាន​ស្នើ​ដល់​មន្ត្រី​ជំនាញ មន្ទីរ​ទេសចរណ៍ វប្បធម៌ ធម្មការ និង​សាសន៍ រួម​នឹង​ចាស់ព្រឹទ្ធាចារ្យ អាជ្ញាធរ​ស្រុក សូម​ចូលរួម​ស្រាវជ្រាវ​ប្រវត្តិ​ភ្នំ​កំពង់ត្រាច​ឲ្យបាន​ច្បាស់ សម្រាប់​ទុក​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ព្រោះ​បើ​គ្មាន​ប្រវត្តិ គ្មាន​រឿងព្រេង​ដំណាល​ប្រាប់​ភ្ញៀវ​ទេ តំនប់​នេះ​ក៏​មិន​អាច​ទាក់ទាញ​ខ្លាំង​ដែរ​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *