ថ្ងៃ​សុក្រ, ខែ​ធ្នូ 27, 2024

ព័ត៌មានជាតិ

កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​ទទួលភ្ញៀវ​ទេសច​រ​ជា​បណ្តោះអាសន្ន​រយៈពេល ៣​ខែ​

កំពត​៖ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត ចាប់ផ្តើម​បើក​ប្រតិបត្តិការ​បណ្តោះអាសន្ន​សម្រាប់​ទទួល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ធ្វើដំណើរ​តាម​ផ្លូវទឹក ខណៈ​ដែល​រដ្ឋមន្ត្រី​ទេសចរណ៍​និង​រដ្ឋមន្ត្រី​សាធារណការ​បញ្ជាក់ថា ការត្រៀម​លក្ខណៈ​របស់​ក្រុមហ៊ុន​បាន​រៀបរយ​ល្អ ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​នឹង​ស្នើ​សុំ​គោលការណ៍​អញ្ជើញសម្តេច​ធិបតី​ដើម្បី​មក​សម្ភោ​ធ​បើក​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ​។

​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មីៗ​នេះ ក្រុមហ៊ុន​អភិវឌ្ឍន៍​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​(K.I.T.P DEVELOPMENT-CO,LTD) ដែល​ជា​ដៃគូ​វិនិយោគ​ជាមួយ​រាជរដ្ឋាភិបាល​បាន​ចាប់ផ្តើម​បើក​ដំណើរការ​សាកល្បង​សេវាកម្ម​របស់​ខ្លួន​ហើយ ដោយ​មាន​ការចូលរួម​ពិនិត្យ និង​វាយតម្លៃ​លើក​ការរៀបចំ​ពី​សំណាក់​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត ជា​ការតភ្ជាប់​ប្រព័ន្ធ​ផ្លូវទឹក​ដ៏​សំខាន់ ពី​ខេត្ត​ព្រះសីហនុ​  ខេត្ត​កែប​  កោះត្រល់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ដែល​អាច​ឱ្យ​នាវា​ដឹក​ភ្ញៀវទេសចរ​ចូល​ចត​យ៉ាង​ងាយស្រួល​។ ហើយ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ថ្ងៃនេះ ឃើញ​ថា​ក្រុមហ៊ុន​បាន​រៀបចំ​ឱ្យមាន​ជំនាញ​គ្រប់គ្រាន់ ដែល​អាច​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព និង​ភាពសប្បាយ​រីករាយ​ជូន​ដល់​អ្នកធ្វើដំណើរ​។ ហើយ​លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ និង​លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នឹង​ស្នើ​សុំ​គោលការណ៍​ទៅ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដើម្បី​រៀបចំ​ពិធី​សម្ភោ​ធ​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កំពង់ផែ​នេះ ក្នុង​ពេល​ឆាប់ៗ​។​

​ជាមួយគ្នានេះដែរ លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បានបញ្ជាក់​ថា សមិទ្ធផល​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ ជា​ផ្លែផ្កា​មួយ​ដែល​បាន​ដុះដាល​នៅ​ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។ ហើយ​តាម​ចុះ​ពិនិត្យ​ស្ថានភាព និង​វឌ្ឍនភាព​នៃ​ការសាងសង់ និង​រៀបចំ​កំពង់ផែ ឃើញ​ថា​ក្រុមហ៊ុន​បាន​យកចិត្តទុកដាក់​  និង​រៀបចំ​បានល្អ ដែល​អាច​បើក​ទទួលភ្ញៀវ​ជា​បណ្តោះអាសន្ន​បាន​។ លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា កំពង់ផែ​នេះ នឹង​ជំរុញ​ដល់​លំហូរ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កាន់​ខេត្ត​កំពត ក៏​ដូចជា​កម្ពុជា តាមផ្លូវ​ទឹក​ច្រើន​បន្ថែមទៀត ពិសេស​ទាក់ទាញ​គ្រុប​ធួរ​ធំៗ​ពី​បណ្តា​ប្រទេស​នៅក្នុង​តំបន់ ជាពិសេស វៀតណាម និង​ថៃ​។​

​តំណាង​ក្រុមហ៊ុន អេ​ហ្សិ​តគ្រុប បាន​មានប្រសាសន៍ថា ឆ្លងកាត់​ការខិតខំ​យ៉ាង​ខ្លាំង​របស់​ក្រុមការងារ​របស់​លោក​ជាង​បួន​ប្រាំ​ខែ ទើប​អាច​រៀបចំ​ការបើក​ដំណើរការ​ប្រតិបត្តិការ​បណ្តោះអាសន្ន​នាពេលនេះ ក្នុង​គោលបំណង់​លើកកម្ពស់​វិស័យ​ទេសចរណ៍​កម្ពុជា ពិសេស​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី នៃ​ការតភ្ជាប់​វិស័យ​ទេសចរណ៍​កម្ពុជា ជាមួយ​ប្រទេស​ដ៏​ទៃ តាម​ប្រព័ន្ធ​ផ្លូវទឹក​។

​នៅក្នុង​ឱកាស​នោះ​ដែរ លោក ប៉េង ពោធិ៍​នា បាន​ទទួល​ស្វាគមន៍​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​ជាង​១០០​នាក់​ដែល​ជា​ភ្ញៀវ​បន្តដំណើរ​ពី​កោះត្រល់ ប្រទេស​វៀតណាម​មក​កាន់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​ជើង​ដំបូង ហើយ​បន្ត​ទៅកាន់​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​សាងសង់​លើ​ផ្ទៃដី ៤​ហិកតា ស្ថិតក្នុង​ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ​  ចាប់ផ្តើម​សាងសង់​នៅ​ខែ​សីហា ឆ្នាំ​២០១៨ និង​សម្រេច​រួចរាល់​នា​ចុងឆ្នាំ​២០២២ ដោយ​ប្រើប្រាស់​ថវិកា​ជាង ១១​លាន​ដុល្លារ​ក្រោម​គម្រោង​ហិរញ្ញប្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *