(កំពត)នៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ២០២៤នេះលោក សំ បុិច មេឃុំត្រពាំងព្រីងបានប្រាប់ឲ្យដឹងថាផ្លូវបេតុងចាប់ពីក្បាលរមាសទៅដល់ចក្រីទីងមានប្រវែងជាង ១១ គីឡូម៉ែត្រ នេះឆ្លងកាត់ឃុំចំនួន ៣ ដែលប្រជាពលរដ្ឋរស់នៅតាមដងផ្លូវមួយខ្សែក្នុងស្រុកទឹកឈូ ចាប់ពីចំណុចស្ពានក្បាលរមាស តភ្ជាប់ទៅផ្លូវជាតិលេខ ៣ នៅត្រង់ចំណុចចក្រីទីង ខេត្តកំពត បានបង្ហាញក្តីត្រេកអរយ៉ាងខ្លាំង ក្រោយពេលឃើញផ្លូវបេតុងបានលេចចេញជារូបរាងជាបណ្តើរៗ បង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងការប្រកបមុខរបររកស៊ីប្រចាំថ្ងៃដោយពួកគាត់ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងអាជ្ញាធរ និងជំនាញគ្រប់លំដាប់ថ្នាក់ផងដែរ។
ប្រជាពលរដ្ឋរស់នៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បានបង្ហាញទឹកចិត្តត្រេកអរយ៉ាងខ្លាំង ពេលបានឃើញផ្លូវមុខផ្ទះរបស់ខ្លួនត្រូវបានស្ថាបនាជាផ្លូវបេតុងបានរួចរាល់នៅថ្ងៃខាងមុខ និងកន្លែងផ្សេងទៀតកំពុងពន្លឿនការស្ថាបនាបន្តបន្ទាប់ផងដែរ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ផ្លូវនេះពីមុនជាផ្លូវលំ ហើយក្រោយៗមកទៀតបានធ្វើជាផ្លូវក្រាលក្រួសក្រហម ខែប្រាំងដីហុយ ខែវស្សាបែកភក់ រអិល ពិបាកក្នុងការធ្វើដំណើរ ក្មេងៗសិស្សសាលាមិនសូវមានសម្លៀកបំពាក់ស្អាតបាតសមរម្យនោះទេ។
ឥឡូវនេះបានអាជ្ញាធរធ្វើជាផ្លូវបេតុង លែងពិបាកដូចមុនទៀតហើយ ការធ្វើដំណើរ និងការលក់ដូររកស៊ីប្រចាំថ្ងៃកាន់តែមានភាពល្អប្រសើរ ជាពិសេសអាចទាក់ទាញអ្នកទេសចរណ៍មកលេងភ្នំឈ្ងោក និងភ្នំសិដាឱន(ភ្នំក្បាលរមាស)កាន់តែច្រើនជាងមុន។
លោក សំ បុិច មេឃុំត្រពាំងព្រីងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ ជាពិសេសអាជ្ញាធរស្រុកទឹកឈូក ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ និងគៀងគរបានផ្តល់ផ្លូវល្អសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានធ្វើដំណើរបានជ្រួលទៅថ្ងៃខាងមុខ។
លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានឲ្យដឹងថា ផ្លូវពីក្បាលរមាសទៅចក្រីទីងមានប្រវែង ១១ ៣៤៥ ម៉ែត្រ ទទួលស្ថាបនាដោយក្រុមហ៊ុនបន្ទាយស្រី។
ផ្លូវនេះធ្វើពីបេតុងចេញពីក្បាលរមាសប្រវែង ៦ ២៤៣ ម៉ែត្រ និងផ្លូវកៅស៊ូ DBST= ៥ ១០២ ម៉ែត្រ នាបច្ចុប្បន្ននេះលទ្ធផលនៃការសាងសង់សម្រេចបានរង្វង់៥២ ដោយក្រុមការងារកំពុងសម្រុកធ្វើកំណាត់ផ្លូវបេតុងឲ្យហើយមុន។
លោក សំ បុិច មេឃុំត្រពាំងព្រីងបានលើកឡើងឱ្យដឹងថាដោយសារលោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ បានយកចិត្តទុកដាក់និងសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទើបទទួលបាន ផ្លូវមួយខ្សែនេះវាបានបម្រើផលប្រយោជន៍ឲ្យការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាកសិផលបងប្អូនប្រជាពលរដ្ឋផង និងជាផ្លូវតភ្ជាប់តំបន់ទេសចរណ៍របស់ស្រុកទឹកឈូផង។
លោក សំ បុិច មេឃុំត្រពាំងព្រីងបានថ្លែងអំណរគុណដល់ គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជបនីយកម្មកសិកម្ម ហៅកាត់ថា សម្បត្តិ(SAAMBAT) បានផ្តល់ផ្លូវ១ខ្សែនេះ និងផ្លូវជាច្រើនខ្សែទៀត នៅក្នុងស្រុកទឹកឈូទាំងមូល ដែលជួយជំរុញដល់ជីវភាពរបស់ពលរដ្ឋ ក៏ដូចជាលើកកម្ពស់ដល់វិស័យទេចរណ៍របស់ស្រុក ក៏ដូចជាខេត្តកំពតផងដែរ។( មករា,)