ខេត្តកែប៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី យស ភីរិទ្ធ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញដឹកនាំបើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តកែប។
ពិធីខាងលើមានការអញ្ជើញចូលរួមពីគណ:ប្រតិភូអមដំណើរ លោក លោកស្រីស្នងការរងនគរបាលខេត្ត នាយការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាលទាំង៥ សរុបចំនួន១២៦នាក់ ។
បន្ទាប់ពីគោរពទង់ជាតិបើកកម្មពិធី លោកឧត្តមសេនីយ៍ត្រី យស ភីរិទ្ធ ស្នងការរងនគរបាលខេត្តកែប បានឡើងធ្វើរបាយការណ៍ស្វាគមន៍ អំពីសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត លក្ខណៈភូមិសាស្ត្រ និងរចនាសម្ព័ន្ធរបស់កងកម្លាំងនគរបាលខេត្ត។
មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី អគ្គនាយករងសវនកម្មផ្ទៃក្នុង បានមានប្រសាសន៍ក្នុងពិធីបើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ គឺដើម្បីត្រួតពិនិត្យ វាយតម្លៃលើវឌ្ឍនភាពការងារ ការកែលម្អ រាល់ចំណុចខ្វះខាតមួយចំនួនក្នុងបណ្តាឆ្នាំពាក់ព័ន្ធ ការពិនិត្យទៅលើការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ(ចលនទ្រព្យ និងអចលនទ្រព្យ) ពិនិត្យលើការគ្រប់គ្រងកម្លាំង ព្រមទាំង ការត្រួតពិនិត្យលើកញ្ចប់ថវិកាភូមិឃុំមានសុវត្ថិភាព និងពិនិត្យលើប្រព័ន្ធលើកទឹកចិត្តរបស់មន្ត្រីកងកម្លាំង។
បន្ថែមពីនេះឯកឧត្តម បានថ្លែងអំណរគុណនិងជឿជាក់លើការរួមសហការធ្វើសវនកម្មឆ្នាំ២០២២ សំរាប់ស្នងការដ្ឋាននគរបាលខេត្តកែប បានជោគជ័យតាមការរំពឹងទុកនិងសម្រេចបានស្របតាមគោលនយោបាយសុីជំរៅរបស់រាជរដ្ឋាភិបាល៕