ខេត្តកែប៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកែប លោក ស៊ិន ពិសិដ្ឋ បានចេញដីកាសម្រេច ដាក់ជនត្រូវចោទចំនួន ៤នាក់រួមមាន៖ឈ្មោះ ឈឹម រ៉ី ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរជាងសំណង់ , ឈ្មោះ បេ វ៉ាន់ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ , ឈ្មោះ ខូវ ផូង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ , ឈ្មោះ ណា ខុម អាយុ២៤ឆ្នាំ មុខរប រកសិករ នាក់ទាំង៤មានទីលំនៅ ភូមិអូរស្លែង ឃុំដំណាក់ កន្ទួតខាង ជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលពាក់ព័ន្ធការ កាប់រានដីព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃដោយគ្មានលិខិតអនុញ្ញាតប្រព្រឹត្តនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាល ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៩៧ កថាខណ្ឌទី១ ចំណុចទី៦ នៃច្បាប់ស្តីពី ព្រៃឈើ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
បានឃើញ ៖ មាត្រា ២២៣ , មាត្រា ២២៦ , មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានឃើញ ៖ សំណុំរឿងព្រហ្មទណ្ឌលេខ ៣៧ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣បានឃើញ ៖ ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ លេខ ២៦ អ.យ.ឃ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ របស់តំណាងអយ្យការអមសាលាដំបូងខេត្តកែប។
បានឃើញ ៖ សំណុំរឿងស៊ើបសួរលេខ ៣១ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តកែប។បើតាមដីកាលេខ ១០៦/ ១០៧/១០៨/១០៩/២៣ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ របស់ លោក ស៊ិន ពិសិដ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកែប និងដោយយល់ឃើញថា ជនត្រូវចោទមានទីលំនៅអចិន្ត្រៃយ៍ពិតប្រាកដ គឺស្ថិតនៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត មានមុខរបរច្បាស់លាស់ និងមានគ្រួសារនៅក្នុងបន្ទុកដែលត្រូវផ្គត់ផ្គង់ជីវភាពគ្រួសារចាំបាច់ ទើបតុលាការសម្រេចដោះលែងជនត្រូវចោទទាំង ៤នាក់ឲ្យនៅក្រៅឃុំដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងចម្រុះរដ្ឋបាលស្រុកដំណាក់ចង្អើរដឹកនាំដោយលោក អ៊ុក វុទ្ធី និងលោក ធិន សុីណា អភិបាលរងស្រុក បានធ្វើដឹកនាំកម្លាំងចម្រុះរួមមាន៖ លោក ឌិត សុវណ្ណ នាយផ្នែករដ្ឋបាលព្រៃឈើ នៃមន្ត្រីកសិកម្ម , លោក នួន នី អនុការិយាល័យសេដ្ឋកិច្ចស្រុក , លោក ជិន ដារ៉ា មន្ត្រីរដ្ឋបាលស្រុក , លោក ឆេង ស្រ៊ុន មន្ត្រីរដ្ឋបាលស្រុក , លោក រ័ត្ន មុន្នី មន្ត្រីភូមិបាលស្រុក , លោក សំ ផូន អាវុធហត្ថស្រុក , លោក សុខ កុសល អាវុធហត្ថស្រុក , លោក ស៊ូ ចាយ អធិការដ្ឋាននគរបាលស្រុក , ទៀន សាមមើឌី នាយរងផ្នែក , លោកវរសេនីយ៍ឯក ង៉ែត ទូច ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប , លោកវរសេនីយ៍ ប៊ុន ឡាយ , លោកវរសេនីយ៍ ពៅ វុទ្ធិ , លោកវរសេនីយ៍ អាត់ ភារៈ មន្ត្រីកម្លាំងនៃស្នងការនគរបាលខេត្ត បានចុះធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់ ពាក់ព័ន្ធការកាប់ព្រៃនៅចំណុចភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បន្ទាប់ពីនាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ក្រុមកម្មករទាំង៤នាក់បានសារភាពថា ពួកគាត់ត្រូវបានឈ្មោះ សិទ្ធ ច្រយ ភេទស្រី នៅភ្នំពេញ ជួលកាប់ព្រំដីជុំវិញរបងដែលបានធ្វើដោយគិតតម្លៃ ៣០០ដុល្លារ ក្នុង១ហិកតា៕